ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តមដែលជាសាខាទីពីរថ្មី នៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានដំណើរការបន្ថែម នៅថ្ងៃទី១៤ កុម្ភៈនេះ ស្របពេលកម្ពុជាមានការវិវត្តន៍ឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើននៃចំនួនប្រតិបត្តិការ ក៏ដូចជាទំហំទឹកប្រាក់នៃសេវាធនាគារអេឡិចត្រូនិច។

ក្នុងឱកាសនៃការដាក់សម្ពោធដំណើរការជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម អតិថិនជនទាំងអស់នឹងរីករាយទទួលបានឱកាសពិសេស អាចជ្រើសរើសលេខគណនីពិសេសចំនួន៨ខ្ទង់សម្រាប់ការបើកគណនីណាមួយរបស់ខ្លួន។

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានផ្តោតសំខាន់យ៉ាងពិសេសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សុទ្ធសាធសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដោយចាប់តាំងពីការបើកគណនីធនាគារ រហូតដល់ការទូរទាត់ផ្សេងៗ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ជាងនេះទៅទៀត លក្ខណៈពិសេសនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបម្រើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប សម្រាប់បំពេញតម្រូវការ ហិរញ្ញវត្ថុដល់អតិថិជន ដែលអនុញ្ញាតអោយអតិថិជនទទួលបានលើសពីសេវា ដែលផ្តល់ជូនតាមរយៈដៃគូសហការពាណិជ្ជកម្មរបស់យើង។

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានឈានជើងចូលក្នុងវិស័យធនាគារ ប្រកបដោយទំនុកចិត្តក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលរបាយការណ៍ធនាគាជាតិនៃកម្ពុជាប្រចាំឆ្នាំ២០១៨ បានបង្ហាញថា ទំហំនៃប្រតិបត្តិការនៃសេវាធនាគារអេឡិចត្រូនិច ដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានរហូតតដល់ជាង៩ពាន់ ៦០០លានដុល្លារសហរដ្ឋអាមេរិក។

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មទី១២នៃក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបដើម្បីបម្រើ និងផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ខ្លួន ដែលឆ្លុះបញ្ចាំងនូវការវិវឌ្ឍធំមួយទៀត ក្នុងការធ្វើទំនើបកម្មលើវិស័យធនាគារដែលជាចំណែកចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្មធនាគារឲ្យកាន់តែសម្បូរបែប មានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ និងភាពងាយស្រួលជាងមុន៕