ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​ចេញ​ប្រកាស​តែងតាំង លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ។

សូម​ជម្រាប​ថា ការ​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ធ្វើ​ឡើង​បន្ទាប់​ពី លោក គឹ​ម រស្មី អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​ចាស់ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ដក​តំណែង តាម​សំណើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ។​ នេះ​គឺជា​ការ​វះកាត់​ប្រកបដោយ​ការ​ឈឺចាប់ ។ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការ​វះកាត់ ។

លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មុន​តែងតាំង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី មាន​តួនាទី​ជា មេបញ្ជាការ​រង និង​ជា​នាយសេនាធិកា បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ៕