ភ្នំពេញ៖ ក្រុមហ៊ុន ឃាត ហួត សូមជម្រាបជូនដំណឹងដល់អតិថិជន ទិញ-លក់ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ឲ្យបានជ្រាបថា ៖ ដោយសារថ្មីៗនេះ មានបងប្អូនមួយចំនួន នៅតែមានការយល់ច្រឡំ ទៅលើការពិនិត្យមើលកាលបរិច្ឆេទរបស់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ។ ដូច្នេះ ក្រុមហ៊ុនសូមណែនាំដូចតទៅ៖

១ យោងតាមស្តង់ដា អន្តរជាតិ ចំពោះកាលបរិច្ឆេទ គឺគេរាប់ពីឆ្នាំ ខែ និងថ្ងៃ ។ ឧទាហរណ៍ ប្រសិនបើគេសរសេរថា (BBF ២០០៦១៧) នៅក្រោមបាតកំប៉ុងមានន័យថា កាលបរិច្ឆេទនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ខែ០៦ ថ្ងៃទី ១៧ ។
២ ចំពោះរាល់និមិត្តសញ្ញាផ្សេងៗនៅលើសំបកកំប៉ុង ដូចជាសញ្ញាសម្គាល់ 7BC ឬ NCI ក៏ដូចជាសញ្ញាផ្សេងៗទៀត គឺគ្រាន់តែជាសញ្ញាសម្គាល់របស់រោងចក្រផលិតសំបកកំប៉ុងតែប៉ុណ្ណោះ ។ ដូច្នេះ សូមបងប្អូន ក៏ដូចជាអតិថិជនទាំងអស់កុំមានការយល់ច្រឡំតទៅទៀត ៕
អត្ថបទពាណិជ្ជកម្ម