ភ្នំពេញ៖ ស្រ្តីវ័យ៣០ឆ្នាំម្នាក់ធុញថប់ក្នុងជីវិត បានសម្រេចចិត្តធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានអ្នកស្ទូចត្រីឃើញ ក៏ហៅទូកនេសាទឲ្យទៅជួយស្រង់យកមកដាក់លើគោកវិញ។ ហេតុការណ៍នេះបានកើតកាលពីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

នារីធុញថប់ក្នុងជីវិតរូបនេះ ឈ្មោះហៀង ហៅស្រីអូន ជាកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដទេ ។ ទាក់ទងនឹងមូលហេតុនៃសម្រេចចិត្តធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួននេះ នាងមិនបាននិយាយអ្វីច្រើននោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា នាងធុញថប់ក្នុងជីវិត ក៏សម្រេចចិត្តធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង តែនៅពេលលោតទឹកនោះ ត្រូវបានអ្នកស្ទូចត្រីឃើញ ក៏បានហៅទូកនេសាទឲ្យទៅជួយស្រង់យកមកដាក់លើគោក នៅគល់ស្ពានជ្រោយចង្វារខាងកើត។
ក្រោយពេលកើតហេតុ នារីរូបនេះត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ជ្រោយចង្វារ និងស្វែងរកសាច់ញាតិអោយមកទទួលទៅត្រឡប់ទៅវិញ៕

សហការី KBN