ស្វាយ​រៀង ៖ ចំការ​អំពៅ​សម្រាប​ផលិត​ស្ករ​ចំនួន​៨៣​ហិ​កតា របស់​ក្រុមហ៊ុន​ចំនួន​២ ត្រូវ​ភ្លើង​ឆេះ​ម៉ត់​ស្ទើរ​សល់​តែ​ផេះ កាលពី​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​គគីរ​សោម​ស្រុក​ស្វាយ​ទាប ​ខេត្តស្វាយរៀង ជាប់​​ព្រំដែន​កម្ពុជា​-​​វៀតណាម ។

បើ​តាម​លោក កុយ សា​រ៉េ​ន ម្ចាស់​ចំការ​អំពៅ បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​ភ្លើង​ឆេះ គេ​ឃើញ​មាន​កម្មករ​កំពុង​កាប់​អំពៅ និង​មាន​ម៉ាស៊ីន​ច្រូត ក៏​កំពុង​តែ​ច្រូត​ផង ស្រាប់តែ​សុខ​ៗ មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ហើយ​ស្លឹក​អំពៅ​ហោះ​រាយ​ប៉ាយ ពិបាក​គ្រប់គ្រង​ខ្លាំង​ណាស់ ។

លោក​បន្ត​ថា ខណៈ​ភ្លើង​កំពុង​ឆេះ​នោះ ក្រុម​កម្មករ​នាំ​គ្នា​រត់​មក​ការដ្ឋាន ដើម្បី​មក​យក​អា​ត្រាក់ទ័រ​ភ្ជួរ​កាត់​ចំការ​អំពៅ​និង​បាញ់​ទឹក ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ ដោយសារ​មាន​ខ្យល់​បក់ ហើរ​ស្លឹក​អំពៅ​ដែល​ឆេះ​មក​កាត់មុខ ត្រាក់ទ័រ ហើយ​ការ​ឆេះ​នោះ​វា​លឿន​ពេក កម្មករ​ស្ទើរ​រត់​ពុំ​រួច​ផង ។

ហេតុការណ៍​នេះ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ បណ្តាល​ឲ្យ​ឆេះ​អស់​ចំនួន​៥៨​ហិ​កតា និង​ក្រុមហ៊ុន សុ​ផាត សំណាង​អស់​ចំនួន​២៦​ហិ​កតា ផង​ដែរ​ ។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​ភ្លើង​រលត់​ទៅ​វិញ​នៅ​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ៕