ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិថៃម្នាក់មកសាកសួរ តែបានដោះលែងជនជាតិខ្មែរជាកាន់គ្រាប់បែកច្នៃនោះពីបន្ទប់ទឹកកាស៊ីណូក្រោនរីសតមកក្រៅ។ ប៉ុន្តែមកទល់ល្ងាចថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០១៩ សមត្ថកិច្ចមិនទាន់ធ្វើការសាកសួរនៅឡើយ ហើយសមត្ថកិច្ចមិនព្រមប្រាប់ឈ្មោះជនជាតិថៃម្នាក់នោះឡើយ ។

មន្ត្រីសមត្ថកិច្ចចម្រុះបានសន្និដ្ឋានថា ករណីបង្កៃគ្រាប់និងការឆេះជណ្តើរយន្តកាលពីខែមុននៃសណ្ឋាគារមួយរបស់ក្រុមហ៊ុននេះ អាចជារឿងទំនាស់ផលប្រយោជន៍ឬកាច់កុងគ្នាក្នុងរបររកស៊ី គឺមិនមែនជាករណីភេវរកម្មនោះទេ។សមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិថៃម្នាក់មកសួរនាំតែមិនព្រមប្រាប់ឈ្មោះឡើយ។

ចំណែកជនជាតិខ្មែរ ឈ្មោះឡាយ គឹមលាង ភេទប្រុស អាយុ៣៩ឆ្នាំ ដែលជាអ្នកកាន់គ្រាប់បែកច្នៃនោះពីបន្ទប់ទឹកកាស៊ីណូក្រោនរីសតមកក្រៅ ដើម្បីបំផ្ទុះបំផ្លាញចោលក្នុងសំបកកង់រថយន្តនោះត្រូវបានដោះលែងវិញហើយ។គឺបន្ទាប់ពីនគរបាលក្រុងប៉ោយប៉ែតនាំទៅសាកសួរមួយរយ:ខ្លីមក ។

សូមរំលឹកថាវេលាម៉ោង១៧និង១០នាទីថ្ងៃទី ១០ ខែ កុម្ភ: ឆ្នាំ២០១៩ នៅក្នុងអាគារក្រុមហ៊ុន កាស៊ីណូហ្គោលឌែន ក្រោនវិន័រ របស់លោកឧកញ៉ាកុកអាន ស្ថិតនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានជនសង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន បានចូលទៅក្នុងបន្ទប់ទឹករួមក្នុងកាស៊ីណូហើយយកចេញឧបករណ៍មួយសង្ស័យជាគ្រឿងផ្ទុះមកហែកមើល ទើបសន្តិសុខក្រុមហ៊ុនបានឃើញដេញឲ្យយកមកដាក់នៅមុខកាស៊ីណូហ្គោលឌែន ក្រោនវិន័រ របស់លោកឧកញ៉ាកុកអាន ។ លុះដល់ម៉ោង១៩និង៤០ នាទី ដោយមានការឯកភាពពីថ្នាក់ដឹកជំនាញ ទើបអង្គភាពស៊ីម៉ាក់ ធ្វើការកម្ទេច ដោយបំផ្ទុះគ្រាប់បែកនោះចោលតែម្ដង៕

សហការី KBN