ភ្នំពេញ ៖ លោក សុវណ្ណ ឬ​ទ្ធី ហៅ​លោកតា វ៉ិ​ច​ទ័​រ គឺជា​ប្រធាន​ផ្នែក​ផលិតកម្ម​វិធី​កម្សាន្ត របស់​ទូរទស្សន៍ ស៊ី​ធី​អិន ដែល​បងប្អូន​បាន​ស្គាល់​ច្បាស់​ថា ជា​ឪពុក​បង្កើត​របស់​តារា​កំប្លែង​ស្រី នី​ឡា នោះ​បាន​មាន​ប្រតិកម្ម​ថ្នាំ ឡើង​ហើម​ភ្នែក និង​មុខ បន្ទាប់​ពី​ផឹក​រួច មិន​ដល់​មួយ​ម៉ោង ។

លោកតា វិច​ទ័​រ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា «​បងប្អូន ពេល​ហូប​ថ្នាំពេទ្យ សូម​ប្រ​យ​ត្ន័​ផង ។ ខ្ញុំ​ហើម​ថ្គាម ពេល​លេបថ្នាំ​បំបាត់​ហើម ស្រាប់តែ​វា​មាន​ប្រតិកម្ម​(​អា​ឡែក​ហ្សី​) ទៅ​ជា​ហើម​ភ្នែក រយ​:​ពេល​ត្រឹម​១​នាទី​ប៉ុណ្ណោះ គឺ​ភ្នែក​ខ្ញុំ​ហើម​លិ​ប​តែ​ម្តង ។ ខ្ញុំ មិន​ខ្មាស​ទេ ខ្ញុំ​បង្ហាញ​រូបភាព​ជូន​បងប្អូន​» ។

លោកតា វិច​ទ័​រ បានអោយ​ដឹង​ដែរ​ថា នេះ​មិនមែន​មក​ពី​ពេទ្យ​ទេ គឺ​មក​ពី​ខ្លួន​គាត់​ដែល​មាន​សុខភាព​ខ្សោយ​ទើប​មាន​ប្រតិកម្ម នឹង​ថ្នាំពេទ្យ ៕