ភ្នំពេញ៖ ក្រោយពីឪពុកតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN និងជាតារាចម្រៀងប្រចាំផលិតកម្មថោន នាយ ពែកមី បានឆ្លងកាត់ការវះកាត់ដោយជោគជ័យកាលពីពេលថ្មីៗកន្លងទៅ ស្រាប់តែមុននេះបន្តិច នៅលើហ្វេសប៊ុកលោកហេង ឡុង បានសរសេរថា«ចូលរួមសោកស្តាយប្អូនពែកមី ដែលឪពុកបង្កើតត្រូវបានដឹកមកសង្គ្រោះបន្ទាន់ម្ដងទៀត ដោយដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់មួយចំហៀងខ្លួន សូមជូនពរអោយលោកពូឆាប់ជាសះស្បើយ»។
យ៉ាងណា ដំណឹងនេះធ្វើឲ្យមិត្តរួមអាជីព និងអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ថែមទាំងធ្វើការជូនពរឲ្យឪពុករបស់នាយ ពែកមី ឆាប់ជាសះស្បើយទៀតផង៕
សហការី KBN