ខេត្តកំពង់ស្ពឺ ៖ គ្រាប់បែកមួយគ្រាប់ធំសល់ពីសម័យសង្គ្រាមមុនឆ្នាំ១៩៧៥ ត្រូវបានពលរដ្ឋជីកដីប្រទះឃើញ ហើយរាយការណ៍ទៅមន្ត្រីជំនាញស៊ីម៉ាក់ ចុះមកពិនិត្យនិងយកចេញដោយសុវត្ថិភាព កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៩ នៅភូមិអង្គខ្ជាយ ឃុំព្រៃវិហារ ស្រុកគងពិសី។

មន្ត្រីជំនាញស៊ីម៉ាក បានអោយដឹងថា គ្រាប់បែកនេះ ធុន១១៧ មានទម្ងន់ជាង៣០០គីឡូក្រាម ដែលអាមេរិកទម្លាក់ពីលើយន្តហោះ ក្នុងសម័យសង្គ្រាមរបប លន់ នល់ ត្រូវបានអ្នកស្រុកជីកដីប្រទះឃើញ ហើយរាយការណ៍មកស៊ីម៉ាក់ ចុះទៅពិនិត្យថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។ បន្ទាប់ពីសិក្សាផ្នែកបច្ចេកទេសរួចមក ក្រុមជំនាញស៊ីម៉ាក់ ក៏ចាប់ផ្តើមដោះ និងនាំចេញដោយសុវត្ថិភាព ៕

សហការី KBN