​ព្រៃវែង​៖​ នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ លោក​ឧត្តមសេនីយ៍​ ព្រុំ សន្ធរ ស្នងការ​ នគរបាល​ខេត្ត​ បាន​ដាស់តឿន​ក្រើនរំឭក ដល់​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្តព្រៃវែង​ ទាំងមូល​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ ក្រម​សីល​ធ​ម៌​ សុជីវធម៌​ និង​សេចក្តី​ថ្លៃថ្នូ​ គោរព​វិន័យ​ ជា​កងកម្លាំង​នគរបាល​ជាតិ​។​

​លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​ស្នើ​ដល់​មន្ត្រី​នគរបាល​ជំនាញ​ និង​សមត្ថកិច្ច​ ពាក់ព័ន្ធ​ ដែល​ចំណុះ​ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ ត្រូវ​បំពេញការងារ​ ផ្តល់​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​។​ មន្ដ្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ គ្រប់​ឃុំ​ ត្រូវ​ឧស្សាហ៍​ចុះ​ មូលដ្ឋាន​ ជួប​ប្រជាពលរដ្ឋ​ ដល់​ខ្នង​ផ្ទះ​ សួរនាំ​ពួក​គាត់​ រក​ពី​បញ្ហា​ប្រឈម​និង​កង្វល់​ក្នុង​ចិត្ដ​របស់​ពួក​គាត់​។​ ក្នុង​ករណី​ពួក​គាត់​មាន​បញ្ហា​ ប្រឈម​ឬ​កង្វល់​អ្វីមួយ​ត្រូវ​ប្រ​ញ៉ាប់​ដោះស្រាយ​ជូន​ពួក​គាត់​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​។​

ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​ទាន់​មាន​ ឯកសារ​ប្រើប្រាស់​ដូច​ជា​៖​ សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ អត្ដសញ្ញាណប័ណ្ណ​ ។​ល​។​ នគរបាល​ត្រូវ​ប្រ​ញ៉ាប់​ បំពេញ​ឯកសារ​ធ្វើ​ជូន​ពួក​គាត់​ ។​
​លោក​ឧត្តមសេនីយ៍​ ស្នងការ​ នគរបាល​ខេត្ត​បាន​បន្ត​ថាៈ​ ពេល​ដែល​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​មាន​ទំនុកចិត្ដ​មក​លើ​នគរបាល​រឿង​អ្វី​ក៏​ពួក​គាត់​ហ៊ាន​រាយការណ៍​ដែរ​។​ រាល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​នគរបាល​ក្នុង​ការ​ក្ដាប់​សភាពការណ៍​បទល្មើស​ និង​មុខសញ្ញា​ផ្សេងៗ​ ក្នុង​មូលដ្ឋាន​។​

​លោក​ឧត្តមសេនីយ៍​ ស្នងការ​ ក៏​បាន​ជំរុញ​ដល់​អស់លោក​ជា​នាយ​-​នាយ​រង​អធិការ​ និង​នាយ​ប៉ុស្ដិ៍​យកចិត្ដទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ដ​ពង្រឹង​ការងារ​ប្រចាំ​បញ្ជា​ ព្រមទាំង​ ពង្រឹងស្មារតី​កងកម្លាំង​ ប្រមូលផ្ដុំ​ធ្វើការ​បំប៉ន​ហ្វឹកហាត់​ រំលឹក​មេរៀន​ បច្ចេកទេស​ ក្នុង​ការ​ធានា​សណ្ដាប់ធ្នាប់​សង្គម​ និង​ឧបត្ថម្ភ​គាំទ្រ​ការ​ហូប​ចុក​ ស្នាក់​នៅ​ឲ្យ​បាន​ សមរម្យ​ដល់​កងកម្លាំង​ ៕

សហការី KBN