ស្វាយ​រៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង សហកា​ជាមួយ​មន្ទីរ​ពា​ណិ​កម្ម​ខេត្ត និង​មន្ត្រី​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ទំនិញ​គ្រប់មុខ នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង ដើម្បី​រកសារ​ធាតុគីមី​គ្រប់​ប្រភេទ ដែល​ច្បាប់​ហាមឃាត់ ។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម ចំនួន​១២​មុខទំនិញ បាន​រក​ឃើញ​សារធាតុ​បូ​រ៉ា​ក់​(​ត្រូវ​បាន​អ្នក​ផលិត​ដាក់​លើ​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​៥.៥​គីឡូក្រាម និង​សា​ធាតុគីមី​លើ​ជ្រក់​ស្ពៃខៀវ ប្រភេទ​សាលី​សុ​ី​លុ​ិ​ច ចំនួន​៦​គីឡូក្រាម មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដកហូត ដែល​វា​អាច​បំផ្លាញ​ក្រពះ​ពោះវៀន​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​រក​ឃើញ មន្ត្រី​បាន​យក​ទៅ​ដុត​កម្ទេច​ចោល ក្នុង​នោះ​មន្ត្រី​កាំកុងត្រូល ក៏​បាន​ធ្វើ​កិច្ចសន្យា ដោយ​មិន​ឱ្យ​បងប្អូន​អាជីវករ ដាក់​លក់​តទៅ​ទៀត​ទេ ៕