សៀមរាប៖ កម្មវិធីប្រគំតន្រ្តីយក្សរបស់ស្រាបៀរថៃហ្គ័រ Tiger Street Football Festival 2019 បានកក្រើកក្រុងសៀមរាប ដោយមានការចូលរួម ទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្រោយពីពិធីប្រកាសជើងឯក នៃពានរង្វាន់ ក្របខណ្ឌ Tiger Street Football Festival 2019 ប្រចាំមណ្ឌលសៀមរាបនៅថ្ងៃទី៨ ដល់១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ ។

ក្រុមការងារបានមើលឃើញមានប្រជាពលរដ្ឋ យ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗ នៅក្នុងខេត្តសៀមរាបបាននាំគ្នា មកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រ ជាលក្ខណៈបងប្អូន និង មិត្តភ័ក្តិនៅផ្តុំគ្នា រង់ចាំទស្សនាកម្មវិធីនេះដោយអ្នកខ្លះ ទទួលទានស្រាបៀរថៃហ្គ័រ ដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀត ជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុក របស់ស្រាបៀរថៃហ្គ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ កញ្ញា សួស វីហ្សា លោក ដួង វីរៈសិទ្ធ កញ្ញា រ៉េត ស៊ីហ្សាណា និងឌីជេ Maily ។

Tiger Street Football Festival 2019 បាននាំយកនូវក្លិបទឹកកកសម្រាប់បងប្អូន ទស្សនិកជន ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលរស់នៅក្នុងក្រុងសៀមរាប នូវភាពរីករាយជាមួយទទួលទានស្រាបៀរថៃហ្គ័រគ្រីស្ទាល់ (Tiger Crystal ) ហើយអតិថិជនទាំងអស់ ក៏ទទួលបានកម្មវិធីលក់ ជូនពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រគ្រីស្ទាល់(Tiger Crystal)ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយ រីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកក្រុងសៀមរាប នាត្រីកាលនោះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរ ជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕