ឥណ្ឌូនេស៊ី៖ ពលរដ្ឋជាច្រើនត្រូវបានជម្លាសទៅរកកន្លែងមានសុវត្ថិភាព ខណៈពេលដែលភ្នំភ្លើងមួយបានបញ្ចេញផ្សែងខ្មួលខ្មាញ់ ធូលីគ្របដណ្តប់ពេញផ្ទៃមេឃ ក្រោយពីបានកម្រើកខ្លួនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។ ភ្នំភ្លើងដែលបំរុងនិងផ្ទុះនេះ មានឈ្មោះថា Merapi ស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតមួយនៅលើពិភពលោក ។

ផេះពណ៌ខ្មៅត្រូវបានគ្របដណ្តប់ពេញមេឃ ខណៈដែលកម្អែភ្លើងក្រហមឆ្អិនឆ្អៅបានហូរចេញពីរណ្តៅនៃភ្នំភ្លើងខាងលើនេះ តែទោះជាយ៉ាងណា អាជ្ញាធរមិនបានលើកឡើងពីការប្រកាសអាសន្នណាមួយនោះឡើយ ក្រោយពីមានបញ្ហាផ្ទុះដូចបានរៀបរាប់ខាងលើនេះ ។

ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំភ្លើង ត្រូវបានគេបញ្ជាឲ្យជម្លាសទៅតំបន់មានសុវត្ថិភាព ដែលមានចំងាយ៥គីឡូមែត្រជុំវិញរណ្តៅភ្នំភ្លើងនេះ ហើយគួររំលឹកឡើងវិញថា ការផ្ទុះភ្នំភ្លើងដ៏ធំបំផុតនៅក្នុងឆ្នាំ២០១០ បានសម្លាប់មនុស្សជាង៣០០នាក់ និងបង្ខំឲ្យប្រជាជនជាង២៨ម៉ឺននាក់ ជម្លៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ៕