ប្រទេសថៃ៖ តារាសម្តែងផ្នែកសិល្បៈបុរាណស្រី ដ៏ល្បីល្បាញប្រចាំប្រទេសថៃម្នាក់ ឈ្មោះ កញ្ញា Po បានជួបគ្រោះថ្នាក់ចរាចររថយន្តបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីព្រឹកម៉ោង៧ ថ្ងៃទី៨ ខែកុម្ភៈ ម្សិលមិញនេះ ។

យោងតាមការឲ្យដឹងពីមន្ត្រីប៉ូលិស ដែលនៅក្នុងតំបន់នោះ បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា Po បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ហើយក្រុមគ្រូពេទ្យ បានព្យាយាមយ៉ាងអស់ពីសមត្ថភាពដែរ នៅតែមិនអាចសង្គ្រោះនាងបានឡើយ ហើយចំណែកមិត្តភក្តិដែលរួមដំណើរជាមួយនាង២នាក់ផ្សេងទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ហើយគ្រូពេទ្យបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យខេត្តឈៀងម៉ៃ ។

គ្រោះថ្នាក់ខាងលើនេះ បានធ្វើឲ្យប្រជាជនថៃ មានការរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះនាងជាតារាសម្តែងស្រីដ៏ឆ្នើម ផ្នែកសិល្បៈបុរាណ បែរជាត្រូវស្លាប់ក្នុងមួយប៉ព្រិចភ្នែកយ៉ាងដូច្នេះទៅវិញ ហើយក៏មានអ្នកគាំទ្រនាង បានចូលទៅខមិននិងសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារសពផងដែរ ៕