ថៃ៖ នាថ្ងៃទី ០៨ ខែកុម្ភៈ នេះ ប្រធានគណៈបក្ស Thai Raksa Chart បានប្រកាសជាផ្លូវការថា បានប្ដូរឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិថ្មីហើយ ហើយបក្ខភាពនាយករដ្ឋមន្ត្រីថ្មីនេះ គឺទ្រង់ Ubolratana Rajakanya Sirivadhana Barnavadi ។

សូមបញ្ជាក់ថា ព្រះនាង Ubolratana Rajakanya Sirivadhana Barnavadi មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយបក្សផ្សេងទៀត ។ កន្លងមកទ្រង់តែងតែធ្វើសកម្មភាពជួយសង្គម និងជួយដល់ប្រជនដែលរស់នៅតាមខេត្តទូទាំងប្រទេស ស្របទៅតាមនិស្ស័យស្រឡាញ់ប្រជាជន និងប្រទេសជាតិផងនោះ ទើបទ្រង់បានឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនាអាណត្តិថ្មីនេះ ។

តាមកាសាកសួរពីសំណាក់អ្នកកាសែតទៅកាន់ប្រធានគណៈបក្ស Thai Raksa Chart ថា «តើប្រជាប្រពរដ្ឋគិតយ៉ាងណាដែរ ចំពោះទ្រង់ Ubolratana Rajakanya Sirivadhana Barnavadi ដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ»? លោកឆ្លើយថា ប្រជាជននឹងយល់ច្បាស់អំពីនិស្ស័យរបស់ទ្រង់ ហើយប្រជាជននឹងមានសិទ្ធសម្រេចទៅតាមសិទ្ធរបស់គាត់ ៕

សហការី KBN
ប្រភព៖ khaosod