ថៃ៖ ថ្មីៗនេះមានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅសមុទ្រខេត្តរៈយ៉ង ដែលប្រជាពលរដ្ឋបានប្រទះឃើញសាកសពមួយរលួយអណ្ដែតទឹកសមុទ្រ ដោយពុំមានក្បាលនោះទេ ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានទំនាក់ទំនងហៅសមត្ថកិច្ចឲ្យមកចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវដែរថា តើសាកសពស្លាប់ដោយសារករណីអ្វីឲ្យប្រាកដ ប៉ុន្តែជំហ៊ានដំបូងត្រូវតែរកអត្តសញ្ញាណសពឲ្យឃើញសិន ព្រោះក្រុមអ្នកជំនាញពិបាកក្នុងការសិក្សាណាស់ ដោយសារតែសពមានសភាពរលួយទៅហើយ មិនដឹងថា ជាសពប្រុស ឬស្រីនោះទេ ។

ងាកទៅមើលករណីដ៏ភ្ញាក់ផ្អើលមួយទៀតនៅក្នុងខេត្ត ឈុនបុរី ឯនោះវិញ សមត្ថកិច្ចក៏ប្រទះឃើញក្បាលមនុស្សអណ្ដែតទឹកសមុទ្រ មិនដឹងថាខ្លួននៅឯណា ហើយខណៈនេះសមត្ថកិច្ចជំនាញ ក៏កំពុងតែស៊ើបអង្កេត និងស្រាវជ្រាវរកខ្លួន និងអត្តសញ្ញាណនៃសព មុននឹងបើកការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់ ។

ជាមួយគ្នានេះដែរ មានមតិមហាជនជាច្រើនបានលើកឡើងថា សង្ស័យសាកសពអត់ក្បាលនៅខេត្តរៈយ៉ង និងក្បាលសាកសពអត់ខ្លួននៅខេត្តឈុនបុរី មានការទាក់ទងគ្នា ឬអាចជាសាកសពតែមួយក៏ថាបានដែរ ។

យ៉ាងណាមិញ ជុំវិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការ និងស្រាវជ្រាវ ដើម្បីឈានទៅដល់ការស៊ើបអង្កេតចង់ដឹងថា តើក្បាល និងខ្លួនសាកសពដែលនៅខេត្តខុសគ្នានេះ ជាសាកសពតែមួយឬយ៉ាងណា ហើយតើស្លាប់ដោយសារមូលហេតុអ្វី ៕

សហការី KBN
ប្រភព៖ kapook