រាជធានីភ្នំពេញ៖ អតីតតារាសម្តែងស្រី អ្នកនាង រតនា បានទទួលមរណភាពកាលពីម្សិលមិញនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងបណ្តាញសង្គមហ្វេសប៊ូក ជាពិសេសញាតិមិត្ត និងអ្នកគាំទ្រដែលស្គាល់រូបនាង ហើយការស្លាប់របស់អតីតតារារូបនេះ ដោយសារតែអ្នកនាងមានជំងឺដ៏កាចសាហាវមួយ ដែលមិនអាចព្យាបាលជា ហេតុនេះហើយទើបធ្វើឲ្យញាតិមិត្ត និងអ្នកគាំទ្រនាងមានការអាណិតអាសូរដល់រូបនាងជាខ្លាំង ។

ដោយសារតែហេតុនេះហើយ អតីតតារាស្រីខាងលើនេះ ត្រូវបានអ្នកគាំទ្រសន្និដ្ឋានថា មូលហេតុដែលនាងបាត់មុខពីសិល្បៈយូរនោះ គឺដោយសារតែនាងសម្រាកព្យាបាលជំងឺ តែបើតាមប្រភពគណនីហ្វេសប៊ូក ដែលបានបង្ហោះពីការស្លាប់របស់តារាស្រីខាងលើនេះ បានឲ្យដឹងថា ការស្លាប់របស់នាង គឺដោយសារតែជំងឺរលាកស្រោមខួរ ហើយគ្រូពេទ្យត្រូវការពេលវេលាយូរ ដើម្បីព្យាបាលតែអកុសល្យ គ្រូពេទ្យនៅតែមិនអាចជួយនាងបាននោះឡើយ ។ សភាពសពរបស់នាង មានលក្ខណៈហើមខ្លាំងមើលសឹងតែមិនស្គាល់ ៕