ថៃ៖ បុរសម្នាក់ ខូចចិត្តព្រោះឪពុកស្ដីបន្ទោស ក៏បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលករណីហួសចិត្តនេះបានកើតឡើងនៅខេត្តនគរភ្នំ ប្រទេសថៃ ។

ជនរងគ្រោះមានអាយុ ៣៤ឆ្នាំ បានប្រើខ្សែភ្លើងប្រវែង១ម៉ែត្រ ចងកសម្លាប់ខ្លួនបានសម្រេច ក្រោយមកទើបម្ដាយបានរកឃើញតែកូនប្រុសបានស្លាប់រឹងខ្លួនបាត់ទៅហើយ ។
តាមសម្ដីស្ត្រីជាម្ដាយបានឲ្យដឹងថា កូនប្រុសរបស់គាត់ខាងលើនេះមានប្រពន្ធ និងកូនម្នាក់ រួចហើយ តែបានលែងលះជាមួយប្រពន្ធ ព្រោះតែគេចូលចិត្តដើរលេងផឹកស៊ី រហូតក្លាយជាមនុស្សញៀនស្រាកែមិនឡើង ។

មុនថ្ងៃកើតហេតុ ជនរងគ្រោះបានលួចយកម៉ូតូរបស់ឪពុកទៅលក់ដើម្បីផឹកស្រា តែត្រូវបានឪពុកមកទាន់ ហើយក៏បានឈ្លោះប្រកែកគ្នារវាងឪពុកកូន រហូតដល់ឪពុកបានបោះសម្ដីបណ្ដេញឲ្យកូនទៅស្លាប់ទៀតផង ។
យ៉ាងណាមិញគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ ពេលដែលជនរងគ្រោះទៅណាបាត់ រហូតដល់ពេលដែលគាត់ (ម្ដាយ) ចូលទៅធ្វើម្ហូបស្រាប់តែឃើញកូនប្រុសចងកសម្លាប់ខ្លួនបាត់ទៅហយើយ ។

តាមសម្ដីរបស់បុរសជាឪពុកមានអាយុ ៥៩ឆ្នាំបានឲ្យដឹងថា គាត់ពិតជាមានក្ដីសោកស្ដាយខ្លាំងណាស់ ដែលសម្ដីរបស់គាត់ធ្វើឲ្យកូនប្រុសខូចចិត្តរហូតដល់ធ្វើអត្តឃាត ហើយប្រសិនបើពេលនោះ ព្រមឲ្យម៉ូតូកូនយកទៅលក់ ក៏មិនមានរឿងបែបនេះដែរ ។
ក្រោយកើតហេតុ សាកសពត្រូវបានប៉ូលិសធ្វើលិខិតស្នាមប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
សហការី KBN
ប្រភព៖ hilight