សិល្បៈ៖ តារាកំប្លែងកំពុងមានប្រជាប្រិយភាពប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន នាយពែកមី បន្ទាប់ពីទទួលបានភាពល្បីល្បាញតាមរយៈការលេងកំប្លែង ថតខ្សែភាពយន្ត និងស្ប៉តពាណិជ្ជកម្មតាមបណ្តាក្រុមហ៊ុននានា គេសង្កេតឃើញថាលោកហាក់ពុំសូវមានពេលទំនេរប៉ុន្មាននោះទេ ។ ថ្វីបើរវល់មានការងារសិល្បៈច្រើនយ៉ាងណាក្តី លោកក៏មិនដែលភ្លេចតួនាទីជាស្វាមីល្អ ឪពុកល្អនោះដែរ ជាញឹកញយលោកតែងតែបង្ហោះរូបភាពដ៏ដើរលេង និងស្និទ្ធស្នាលជាមួយកូនប្រពន្ធជាទីស្រលាញ់ប្រកបដោយសុភមង្គលផងដែរ ។


យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាយពែកមី បានបង្ហោះរូបថតជាមួយក្រុមគ្រួសារប៉ុន្មានសន្លឹកយ៉ាងមានក្តីសុខ និងបានរំលេចសំណួរចោទសួរអ្នកគាំទ្រខ្លួនថា “សួរតាមត្រង់គ្រួសារបងប្អូនដូចគ្រួសារខ្ញុំអត់? ម្នាក់ៗគិតតែមើលទូរស័ព្ទមិនសូវមានការស្និទ្ធស្នាលនិយាយរកគ្នា ប្រឡែងគ្នាដូចឪពុកកូនជំនាន់មុនទេមែនអត់? ៕