សិល្បៈ៖ តារាចម្រៀងសម្លេងស្រទន់ជ្រកក្រោមទ្រនំរស្មីហង្សមាសលោក ដួង វីរៈសិទ្ធ ជាម្ចាស់ជ័យលាភី I Am a Singer Cambodia រដូវកាលទី១ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីបណ្តាមហាជនគ្រប់វ័យ ជាពិសេសតាមរយៈបទចម្រៀងជំនាន់ដើមជាច្រើនបទ ដែលលោកជ្រើសរើសយកទៅច្រៀងឡើងវិញ ដោយបានរក្សានូវទំនុកច្រៀងរបស់ម្ចាស់ដើម ។

ស្របពេលទីផ្សារការងារតារាវ័យក្មេងរូបនេះកំពុងតែមមាញឹកសឹងតែរកពេលទំនេរគ្មាន លោកក៏បានស្តែងពីទឹកចិត្តនៃការដឹងគុណសម្រាប់បទចម្រៀងដែលបានយកទៅច្រៀង និងការគោរពស្រលាញ់ ក៏បានចុះទៅសួរសុខលោកយាយជាឧត្តមភរិយារបស់អធិរាជសំឡេងមាស គឺលោកតាស៊ិន ស៊ីសាមុត ដល់ទឹកដីខេត្តស្ទឹងត្រែង និងបានពាំនាំយកកាដូជាថវិការចំនួន២,០០០,០០០រៀលផងដែរ ។

តាមរយៈការបង្ហោះលើគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា “ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ដែលបានជួបលោកយាយដែលជាឧត្ដមភរិយារបស់(អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត )ដូចក្តីបំណង ទោះភ្នំពេញដីឆ្ងាយពីខេត្តស្ទឹងត្រែងតែទឹកចិត្តនិងការដឹងគុណរបស់ចៅគឺនៅជិតបង្កើយ។ ខ្ញុំបានពាំនាំយកកាដូបន្តិចបន្តួចទៅតាមលទ្ធភាព ចំនួនទឹកប្រាក់២,០០០,០០០៛ ដែលជាសណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់និងគោរពចំពោះលោកយាយនិងក្រុមគ្រួសារនិងជាការដឹងគុណសម្រាប់រាល់បទចម្រៀងដែលចៅបានច្រៀង….ហើយចៅនិងព្យាយាមជួយលោកយាយបន្ថែមទៀតទៅថ្ងៃមុខទៅតាមលទ្ធភាពដែលចៅមាន… ហើយចៅនឹងប្រឹងប្រែងនិពន្ធនឹងថែររក្សារចម្រៀងបែបខ្មែរយើងអោយបានល្អនឹងដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ…..”៕

សហការី KBN