សិល្បៈ៖ តារាសម្តែងស្រីមានភាពល្បីដោយសារសម្ញែងភាពសិចស៊ីកញ្ញាប៊េននី យ៉ាំង ដែលមហាជនតែងតែស្គាល់នាងតាមរយៈការឡាយវីដេអូ លក់ផលិតផលតាមបណ្តាញសង្គម គេសង្កេតថា រាល់ពេលនាងឡាយវីដេអូ និងពេលចេញទៅណាមកណាម្តងៗ គឺនាងចូលចិត្តពាក់ម៉ាស់ជាប់រហូត ដោយសារនាងមានបញ្ហាច្រមុះ ទើបតែពេលថ្មីៗនេះនាងបានចេញទៅកែច្រមុះនៅឯប្រទេសកូរ៉េ និងត្រូវបានក្រុមគ្រូពេទ្យចៀរយកសាច់ត្រង់សៀតផ្ការបស់នាង មកបំពេញត្រង់សាច់ច្រមុះថែមទៀតផង ។

តាមរយៈវីដេអូ ដែលនាងបង្ហោះក្នុងបណ្តាញសង្គមនាងបានរៀបរាប់ថា “ថ្ងៃនេះចេញមកអួត អស់សក់មួយដុំ ព្រោះគេកាត់សាច់ត្រង់នេះមកធ្វើច្រមុះ ព្រោះគេត្រូវការសក់យើងកន្លែងហ្នឹង” ។ យ៉ាងណាមិញក៏មានបណ្តាអ្នកគាំទ្រមួយចំនួនក៏បានធ្វើការជូនពរឲ្យកញ្ញាឆាប់បានច្រមុះស្អាតឡើងវិញផងដែរ ៕

សហការី KBN