ថៃ៖ ថ្មីៗនេះ យាយគ្រវីសក់ ដែលមានឈ្មោះពិត សិតាំង បួថេង បានបង្ហាញភាពផ្អែមល្ហែមជាមួយប្ដីរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈរូបថតចាស់ៗ ហើយក្នុងនោះដែរ គេក៏ចាប់អារម្មណ៍ឃើញថា តាមពិតប្ដីរបស់យាយគ្រវីសក់ ដែលមានឈ្មោះថា លោក ទ្រី គឺជាអតីតសន្តិសុខឯកជនម្នាក់ ។

យាយគ្រវីសក់ បានសរសេរអមមកជាមួយរូបថតយ៉ាងដូច្នេះថា «ចង់ឲ្យស្នេហាមួយនេះ នៅតែគង់វង្សជារៀងរហូត» ។ យ៉ាងណាមិញ បើតាមរយៈរូបថតចាស់ៗទាំងនេះ ហាក់បង្ហាញឲ្យឃើញថា យាយគ្រវីសក់ និងលោក ទ្រី ស្រឡាញ់គ្នាយូរណាស់មកហើយ តាំងពីគ្រាក្រីក្រមកម្ល៉េះ ប៉ុន្តែពួកគាត់នៅតែរក្សាស្នេហាស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្នគឺជាពេលមួយ ដែលយាយគ្រវីសក់កំពុងមានឈ្មោះល្បី និងរកប្រាក់ចំណូលបានច្រើន។

សូមបញ្ជាក់ថា សម្រាប់ការបង្ហោះសារខាងលើ មានមនុស្សជាច្រើននាក់ ដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រំភើបចិត្ត និងជូនពរគូស្នេហ៍មួយគូនេះ ឲ្យនៅអមតៈរហូតដល់ថ្ងៃស្លាប់រៀងខ្លួន ៕

សហការី KBN
ប្រភព៖ FB(สิตางศุ์ บัวทอง)