សិល្បៈ៖ ក្រោយពីស្ងប់ស្ងាត់ពីវិថីសិល្បៈមួយរយៈធំមក តារាសម្លេងស្រទន់ និងជានិពន្ធបទភ្លេងរូបសង្ហារ លោកណាំ ប៉ុណ្ណារ័ត្ន បានប្រកាសថា ខ្លួនចង់វិលចូលវិថីសិល្បៈឡើងវិញ ព្រោះតែឃើញមួយរយៈកន្លងមកនេះ ឃើញតែគេជេរគ្នាផ្អើលពេញសង្គមហ្វេសប៊ុក ធ្វើឲ្យលោកមានចិត្តចង់ចូលខ្លួនមកនាំអ្វីដែលថ្មីៗមកបម្រើអារម្មណ៍អ្នកស្តាប់វិញម្តង ។

យោងតាមគណនីហ្វេសប៊ុករបស់លោកណាំ ប៉ុណ្ណារ័ត្ន បានបង្ហោះឲ្យដឹងថា “ហើយម៉េចបានទៅជាចឹងអស់ហើយ ជេរគ្នាពេញតែហ្នឹង មិនកើតទេ ដាច់ខែហ្នឹងខ្ញុំចូលច្រៀងវិញម្តងមើល ក្រែងលស្អំចិត្តស្អំចិត្តអ្នកទាំងអស់គ្នាបានខ្លះ” ។ តាមរយៈសាររបស់លោកណាំ ប៉ុណ្ណារ័ត្ន នេះដែរ បានធ្វើឲ្យមហាជន និងជាពិសេសហ្វេនរបស់លោក គាំទ្រលោកយ៉ាងពេញទំហឹងតែម្តង ៕

សហការី KBN