សិល្បៈ៖ ស្របពេលមហាជនកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងទៅលើតារាចម្រៀងរ៉េបល្បីៗដែលកំពុងបង្ករការផ្ទុះសង្គ្រាមពាក្យសម្តីតាមរយៈការច្រៀងជេរឌឺដងគ្នាមិនទាន់ស្ងប់ផងនោះ ស្រាប់តែថ្មីៗនេះមានរឿងភ្ញាក់ផ្អើលថ្មីមួយទៀតបានកើតឡើង បន្ទាប់ពីតារាចម្រៀងល្បីៗមួយចំនួន បាននាំគ្នាប្តូរ Profile Facebook របស់ខ្លួន មកដាក់រូបផ្ទៃពណ៌បៃតងទៅវិញ និមិត្តសញ្ញារូបនេះ បានធ្វើឲ្យបណ្តាមហាជនមានការងឿងឆ្ងល់ថាតើរូបនេះមានអាថ៌កំបាំងអ្វី ទើបតារាល្បីៗនាំគ្នាយកដាក់តាំង Profile បែបនេះ? ។

តាមរយៈសកម្មភាពទាំងនេះមានមតិមួយចំនួនបានលើកឡើងថា នេះប្រហែលជាពួកគេមានគម្រោងអ្វីថ្មីជាមួយក្រុមហ៊ុន Smart ហើយ ។ ហើយជុំវិញបញ្ហានេះដែរ ពុំទាន់មានអ្នកណាម្នាក់ដឹងមូលហេតុជាក់លាក់នៅឡើយទេ ហើយមហាជនអ្នកគាំទ្រក៏កំពុងរង់ចាំស្តាប់ការបកស្រាយពីតារាចម្រៀងទាំងនោះផងដែរ ៕

សហការី KBN