សិល្បៈ៖ តារាកំប្លែងសាច់សខ្ចីកូនស្រីសំណព្វរបស់ផលិតករលោកសុវណ្ណ ឬទ្ធី ហៅតាវ៉ិចទ័រ គឺកញ្ញាវ៉ាន់ នីឡា តាមរយៈរូបថតពីរសន្លឹកឪពុកកំពុងថ្នាក់ថ្នមកូនស្រីដោយក្តីបារម្ភកំពុងសម្រាកលើគ្រែព្យួរសឺរ៉ូម ក្នុងមន្ទីរពេទ្យ និងពោលពាក្យជូនពរថា “សូមឆាប់ជាណាកូនស្រីប៉ា” ខណៈកញ្ញាវ៉ាន់ នីឡា ត្រូវបានឪពុកនាំមកសម្រាកមន្ទីរពេទ្យទាំងយប់នោះ ត្រូវបានអ្នកគាំទ្រមានការព្រួយបារម្ភ និងងឿងឆ្ងល់ថាតើនាងឈឺអ្វីបានជាត្រូវចូលមន្ទីរពេទ្យទាំងយប់បែបនេះ ។

យ៉ាងណាមិញលោកតាវ៉ិចទ័រ ក៏បានបញ្ជាក់ភ្លាមដែរថា កូនស្រីរបស់លោក គឺកើតជំងឺគ្រុនឈាមដោយមានសភាពក្តៅខ្លួនខ្លាំង ទើបនាំមកមន្ទីរពេទ្យទាំងយប់យ៉ាងដូច្នេះ ៕

សហការី KBN