ខេត្តក្រចេះ ៖ បុរសជាឪពុកចុងម្នាក់ បានជិះម៉ូតូដឹកកូនស្រីក្រមុំទៅស្រែ លុះដល់ចំណុចស្ងាត់ ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពឈប់ម៉ូតូចាប់រំលោភកូនស្រីនៅកណ្តាលស្រែ រហូតដល់បានសម្រេច ទោះជានាងខំស្រែកយ៉ាងណា ក៏គ្មានអ្នកឮនោះទេ ។
សកម្មភាពចាប់រំលោភកូនស្រីចុងនៅកណ្តាលស្រែនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចវាលស្រែឧបសម្ព័ន្ធរវៀងជ័យ ស្ថិតក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ។
បន្ទាប់ពីត្រូវឪពុកចុងចាប់រំលោភរួច នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល នារីងេគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីសាកសួរតែម្តង ។
ជនសង្ស័យជាឪពុកមានឈ្មោះគង់ សុខគា អាយុ៣៩ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះ មានអាយុ១៧ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គង់ សុខគា ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ៕