ខេត្តបន្ទាយមានជ័យ: យោងតាមសេចក្ដីរាយការណ៍បឋមមួយបានឲ្យដឹងថា នៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចណ៍កម្រមួយ ដោយរថយន្តដឹកដីធុនធំមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ស្រាប់តែរថភ្លើងដែលកំពុងធ្វើដំណើរលើផ្លូវដែកបុកបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ចំណែករថភ្លើងខូចខាត ក្រពឹតក្បាលយ៉ាងដំណំ ។

ចំពោះករណីខាងលើនេះ បានកើតឡើងនៅចំណុចទុលមុខវិទ្យាល័យភ្នំធំ ភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយមូលហេតុដែលបណ្ដាលមកពីរថយន្តធំឆ្លងកាត់ផ្លូវរថភ្លើងខ្វះការប្រុងប្រយ័ត្ន ៕

សហការី KBN