សិល្បៈ៖ ដូចពាក្យគេថាខ្ញីចាស់ កាន់តែហឹរមែន ជាការពិតណាស់ជាក់ស្តែងថ្វីបើកញ្ញាឱក សុគន្ធកញ្ញា មានវ័យរាងជ្រេបន្តិចក្តី តែបើនិយាយពីរូបសម្រស់ពីអតីតកាល និងបច្ចុប្បន្នពិតជាខុសគ្នាឆ្ងាយ ដែលបច្ចុប្បន្នកញ្ញាមានរូបសម្រស់ស្រស់ស្អាត រីឯទឹកដមសំឡេងនិងភាពល្បីល្បាញវិញ គឺមិនចាញ់តារាចម្រៀងល្បីៗនៅលំដាប់ជួរមុខនោះដែរ ។

ឱក សុគន្ធកញ្ញា មានទីកន្លែងកំណើតស្ថិតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ មានបងប្អូនចំនួន៣នាក់ ។ បន្ទាប់ពីបានប្រឡងជាប់ថា្នក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាងក៏បានទៅបន្តចាប់យកជំនាញសិល្បៈនៅឯសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។
គួរបញ្ជាក់ថា កញ្ញាឱក សុគន្ធកញ្ញា និងឈានដល់ការក្រាបផ្ទឹមរៀបអាពាហ៌ពិពាហ៌ជាមួយប្អូនប្រុសបង្កើតរបស់អគ្គនាយកក្រុមហ៊ុនរស្មីហង្សមាស នាខែឩសភា ឆ្នាំ២០១៩ខាងមុខនេះផងដែរ ៕

សហការី KBN