សិល្បៈ៖ ពិធីការិនី និងជាតារាសម្តែងដ៏ក្រមិចក្រមើមអ្នកនាង សុខ សុម៉ាវត្តី ដែលល្បីមានស្នេហាជាមួយតារាបាល់ទាត់ លី វ៉ាហេទ ដែលមហាជនតែងតែឃើញនាងបង្ហាញនូវភាពស្អិតល្មួតជាមួយបុរសជាគូរស្នេហ៍តាមបណ្តាញសង្គមនោះ ស្ងាត់ៗស្រាត់តែនាងបានទម្លាយនូវរូបថតមួយសន្លឹក ដែលជារូបទារកនៅក្នុងផ្ទៃ (ឆ្លុះអេកូ) បានបង្ករឲ្យមានការភ្ញាក់ផ្អើលអស់មហាជនអ្នកគាំទ្រនាំគ្នាខ្សិបខ្សៀវគ្នាថា តើនាងពិតជាមានកូនមួយទៀតពិតមែនឬទេ? មានអ្នកគាំទ្រមួយចំនួនក៏លើកឡើងជាសំណួរសួរនាងថា”ធ្វើម៉េចទៅបានភ្លោះ?” ”តើបងតីចង់បានកូនទៀតអត់? ”។

ត្បិតអីខ្លាចមហាជនមានការភ័ន្តច្រឡំអ្នកនាង សុខ សុម៉ាវត្តី មិនបង្អង់យូរក៏បានឆ្លើយតបវិញភ្លាមៗដែរថា «ទើបតែយល់សប្តិនិង បងមិនទាន់មានណា» ។
នេះសបញ្ជាក់ឲ្យឃើញថា វាគ្រាន់តែជាការយល់សប្តិ ហើយនាងក៏បង្ហោះលេង ដើម្បីពញាក់អារម្មណ៍មហាជនអ្នកគាំទ្រតែប៉ុណ្ណោះ ៕

សហការី KBN