សិល្បៈ៖ មិនដឹងថា ខេម បង្ហោះលេង ដើម្បីការចាប់អារម្មណ៍ពីមហាជនមកលើខ្លួននោះទេ? តែប្រសិនបើអ្វីដែលខេម បានបង្ហោះជាការពិតមិនដឹងថាឈឺសាច់ខ្លាំងប៉ុណ្ណាទេ ។

យ៉ាងណាមិញខេម បានបង្ករការភ្ញាក់ផ្អើលមួយដោយបានបង្ហោះរូបភាពលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបានត្រូវរបួសដៃមានស្នាមមុតយ៉ាងជ្រៅ ហើយឈាមស្រោចពេញខ្លួន ធ្វើឲ្យបណ្តាអ្នកគាំទ្រមានការតក់ស្លុត និងព្រួយបារម្ភចំពោះ Idol របស់ខ្លួនយ៉ាងខ្លាំង ។ ខេម ក៏មិនទាន់បានបញ្ជាក់ដែរថាមានរឿងអ្វីកើតឡើងចំពោះខ្លួនដែរ គ្រាន់តែបានសរសេរថា “ទៀតហើយខ្ញុំ ខុសបច្ចេកទេស”។

គួរបញ្ជាក់ដែរថា ខេម គឺជាតារាចម្រៀងម្នាក់ដែលមានសំឡេងស្អកនិងមានទឹកដមក្រអួតក្រអៅ ទាក់ទាញចិត្តមហាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសថ្មីៗនេះខេម ទើបតែទទួលបានការកោតសរសើរពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ខេម ពិតជាមានសំឡេងស្អកល្អពិសេសមែន និងធ្វើឲ្យទាក់ចិត្តគាត់បានថែមទៀតផង ៕

សហការី KBN