សិល្បៈ៖ ម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានចូលរួមកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយបកស្រាយបទចម្រៀងជាច្រើនដូចជា បទ «ទុក្ខស្រីប្តីព្រាត់« បទ «ស្ពានសាងស្នេហ៍» បទ «ចម្ការសំរោង» និងបទ «មាតាដៃមួយរយ»។

ខណៈពេលដែលនាងបង្ហើរសំនៀងបកស្រាយបទចម្រៀង “ទុក្ខស្រីប្តីព្រាត់” ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពោលពាក្យសរសើរថា នាង ពិតជាបកស្រាយចម្រៀងមួយបទនេះ បានយ៉ាងល្អ និងពីរោះ។

ទាំងនេះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកនាង ព្រោះមិននឹកស្មានថា នាងបកស្រាយបទចម្រៀងមួយបទនេះ ធ្វើឲ្យសម្តេចពេញចិត្ត និងពោលពាក្យសរសើររូបនាង តាមរយៈការLiveផ្ទាល់ដូច្នេះសោះ ៕

សហការី KBN