បាត់ដំបង ៖ ធ្លាប់តែ​ឭ​ថា​បុរស ដាក់​ថ្នាំ​សណ្តំ​ឲ្យ​នារី​ៗ​ផឹក ឥឡូវនេះ​បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់ ជា​ម្ចាស់ផ្ទះ​សំណាក់ បាន​ចូល​អន្ទាក់​នារី​រូប​ស្រស់ បបួល​ផឹក​ជជែក​គ្នា ដាក់​ថ្នាំ​សណ្តំ​ក្នុង ABC អោយ​ផឹក ត្រូវ​ក៍​សន្លប់​បាត់​មាត់​ឈឹង ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​ប្រមូល​យក​ទ្រព្យសម្បត្តិ និង​លុយ ខ្សែ​រក​ផ្លា​ក​ទី​ន​១​ខ្សែ​ទម្ងន់​២​តម្លឹង​បន្តោង​មាស់ ទូរស័ព្ទ​អយ​ហ្វូ​ន X ១​គ្រឿង និង​នាឡិការ​ដៃ​២​គ្រឿង ។

ហេតុការណ៍​ដាក់​ថ្នាំ​សណ្តំ​ឲ្យ​ផឹក​នេះ កើតឡើង​ពី​ម៉ោង​២១​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្រុម​ទី​១៧ ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

ក​ន្លាំ​ង​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់ នៅ​ថ្ងៃ​ទី​២៨ មក​រា ២០១៩ តាម​បណ្តឹង​របស់​ជន​រង​គ្រោះ ។ ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖ ទី​១-​ឈ្មោះ ជា ចិន្តា (​ស្រី​) អាយុ​៥៤​ឆ្នាំ ។ ទី​២-​ឈ្មោះ ឡុ​ង ស្រី​យ៉ា (​ស្រី​) អាយុ​១៦​ឆ្នាំ ទាំង​ពីរ​រស់នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ទី​៣- ឈ្មោះ ឆេ​ង សីហា (​ប្រុស​) អាយុ​២៤​ឆ្នាំ ភូមិ​តា​សិត​ឃុំ​ពពេល ស្រុក​ត្រាំកក់​ខេត្តតាកែវ ។

ករណី​ដាក់​ថ្នាំ​សណ្ដំ​លួច​យក​ទ្រព្យសម្បត្តិ បង្ក​ដោយ​ជនសង្ស័យ​ស្រី​០២​នាក់ បាន​ធ្វើ​សកម្មភាព​បបួល​ជន​រង​គ្រោះ​ឈ្មោះ សោរ យឹ​ម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ (​ម្ចាស់ផ្ទះ​សំណាក់ យីហោ​សោរ យឹ​ម​) ផឹកស្រា​បៀរ ABC និង​ជជែក​គ្នា​លេង ។ ហើយ​ក្នុង​ពេល​ឈ្មោះ សោរ យឹ​ម បាត់​ការ​ប្រុង​ប្រយ័ត្ន​ជន​ស័​ង្ស​យ​ខាងលើ​បាន​យក​ថ្នាំ​ងងុយដេក​លាយ​ជាមួយ​ស្រា​បៀរ​របស់​ជន​រង​គ្រោះ ហើយ​បន្ត​ផឹក​ជជែក​គ្នា​លែង​បន្ត​ទៀត​។ ផឹក​បាន​តែ​បន្តិច ដោយសារ​ឥទ្ធិពល​ស្រា​បៀរ​លាយ​ជាមួយ​ថ្នាំ​ងងុយដេក ធ្វើ​អោយ​ម្ចាស់ផ្ទះ​សំណាក់​បាន​ដេក​ដួល​សន្លប់​បាត់ស្មារតី រួច​ជនសង្ស័យ​បាន​លួច​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន រួច​គេចខ្លួន​បាត់ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕