សិល្បៈ៖ តារាកំប្លែងសម្តីមិនចេះរីងស្ងួតនាយចយ ក្រោយពីកាន់ដៃភរិយាចូលរោងជ័យរួចមក​ អ្នកទាំងពីរតែងតែបង្អួតនៅភាពរ៉ូមែនទិក តាមរយៈបណ្តាញសង្គមមិនចាញ់គូស្នេហ៍តារាល្បីៗមួយចំនួននោះដែរ ។

បន្ទាប់ពីស្ងប់ស្ងាត់ពី​ការងារសិល្បៈ នាយចយ នៅតែជាតារាកំប្លែងមួយដួងដែលនៅដក់ជាប់ក្នុងចិត្តមហាជនអ្នកគាំទ្រតែងតែចង់ដឹង​ ចង់ឮពីសកម្មភាព និងសុខទុក្ខ​របស់​តារាកំប្លែងរូបនេះជានិច្ច ។
ដោយឡែកថ្មីៗនេះនាយចយ និងភរិយាក៏បាន​បង្ហើបដំណឹងល្អមួយដល់អ្នកគាំទ្រ ជាពិសេសភរិយារបស់ខ្លួន ព្រោះនាយបានសម្រេចក្តីបំណងរបស់​ភរិយាទុកគ្រាន់ជាចំណងដៃ នៃអាពាហ៌ពិពាហ៌ ។ តាមរយៈរូប​ភាពឩបករណ៍ពិនិត្យទឹកនោម ដែលភរិយានាយចយ បានបង្ហោះ និងបានថ្លែងនូវក្តីរំភើបរីករាយផងដែរថា”គ្មានអ្វីសប្បាយចិត្តជាងទទួលបានសមាជិកថ្មីទេ! welcome Baby” ៕

សហការី KBN