ព្រៃវែង៖ ផ្ទះឈើ១ខ្នង និងទ្រព្យសម្បត្តិសម្ភារៈជាច្រើន ត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង។ ហេតុការណ៍អគ្គីភ័យឆាបឆេះ ផ្ទះ១ខ្នងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃចំការត្បូង, ឃុំស្វាយជ្រុំ, ស្រុកមេសាង, ខេត្តព្រៃវែង។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ផ្ទះដែលភ្លើងឆេះនេះមានទំហំ ៧ម៉ែត្រគុណ៨ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងបាំងសង្ក័សីមួយចំហៀង បាំងស្លឹកមួយចំហៀងមានម្ចាស់ឈ្មោះ​នាង​.នាទភេទប្រុស​អាយុ​៤៩ឆ្នាំ​និងប្រពន្ធឈ្មោះ​ប៉ឹម​.ឡៃ​អាយុ​៣៤ឆ្នាំ​!ហើយចំពោះការឆេះនេះគឺបណ្តាលមកពីការហ្វេសប្រហែសក្នុងការដាំស្លរបស់កូនម្ចាស់ម្ចាស់ផ្ទះ។

របាយការណ៍បានបញ្ជាក់បន្ថែមថាទោះយ៉ាងណាការឆេះនេះគឺមិនបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឫមានមនុស្សរងរបួសនោះឡើយ!ដោយសារបានបងប្អូនប្រជាពលរដ្ធជិតខាងនិងសមត្ថកិច្ចមូលឋានជួយអន្តរាគមន៍ដងទឹកពាង!ទឹកស្រះ!ទឹកអណ្តូងជះបាញ់ទប់ស្កាត់បានទាន់ពេលវាលា!គ្រាន់តែមានការខាតបង់នូវមាស2តំឡឹងកន្លះ​!លុយចំនួន2,100,000រៀល​!ស្រូវ​ ចំនួន3តោនរួមជាមួយទ្រព្យសម្បត្តិសម្ភារៈជាច្រើនទៀត។សូមបញ្ជាក់ផងដែរថាចំពោះករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកមិនអាចចូលទៅបាញ់ទឹកសង្រ្គោះបានឡើយ!ដោយសារគ្មានផ្លូវចូលទៅចំណុចផ្ទះរងគ្រោះ៕

សហការី KBN