សិល្បៈ៖ នាព្រឹកថ្ងៃទី ២៨ ខែមករា នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បាន​ចាត់​ឱ្យ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ឯកឧត្តម​វេជ្ជ​ អ៊ុយ​ សំអាត​ នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​កញ្ញា​ ខេមរៈ​ ស្រី​ពៅ​ តារាចម្រៀង​ល្បី​មួយ​រូប​នៅ​កម្ពុជា​ ដែល​កញ្ញា​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​ឥណ្ឌា​ ដោយ​រោគាពាធ​ ។​ ជាមួយនឹង​ការ​រំលែក​ទុក្ខ​នេះ​ កាកបាទក្រហមកម្ពុជា​ បាន​នាំ​យក​នូវ​ អង្ករ​ មី​ ត្រីខ​ ទឹកក្រូច​ និង​បច្ច័យ​មួយ​ចំនួន​ទៅ​ចូល​បុណ្យសព​ទៀត​ផង​ ។

សូមបញ្ជាក់ថា សពរបស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដឹកតាមយន្តហោះពីប្រទេសឥណ្ឌា មកដល់កម្ពុជាកាលពីប្រលប់ថ្ងៃទី ២៧ ខែមករា ម្សិលមិញនេះ ដោយមានការចូលរួមរំលែកទុក្ខពីសំណាក់ប្រជាពលរដ្ឋជាច្រើនណែនណាន់តាន់តាប់ ហើយសព ក៏បានយកទៅតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់លោក ខេមរៈ សិរីមន្ត នៅជិតវត្តសំរោងអណ្ដែត ទល់មុខសួនសុបិន្តចំការព្រីង ៕
សហការី KBN