សិល្បៈ៖ ក្រោយពីមានជម្លោះជាមួយគ្នាម្ដងរួចមកហើយតាមរយៈធ្វើបទចម្រៀង ឌឺដង ឆ្លងឆ្លើយគ្នា ពេលនេះខ្មែរមួយជីវិត និង ជីដេវីដ ក៏បានមាវិមាទជាថ្មី ធ្វើឲ្យភ្ញាក់ផ្អើលក្នុងសង្គមសិល្បៈចម្រៀងរ៉េប ដូចជាការបង្ហោះសារលើហ្វេសប៊ុក និងធ្វើបទចម្រៀង ឌឺដងគ្នាជាដើម រហូតមកទល់ពេលនេះ ស្រាប់តែខ្មែរមួយជីវិតចេញបទចម្រៀងមួយបទ ដៀលត្មេះ ហៅឈ្មោះជីដេវីដចំៗ មិនបញ្ឆិចបញ្ឆៀងដូចមុនឡើយ ។

សម្រាប់បទចម្រៀងរ៉េបថ្មី ដែលខ្មែរមួយជីវិត បង្ហោះមុននេះ ដើម្បីតបតទៅកាន់ជីដេវីដ មានចំណងជើងថា «ប៉ារូពិឃាត» ហើយនៅក្នុងអត្ថន័យនៃបទចម្រៀង គឺសំពងចំៗទៅលើជីដេវីដ គ្មានប្រណៃដៃទេ ហើយតាមរយៈបទចម្រៀងមួយបទនេះដែរ ក៏មានការពេញចិត្តពីសំណាក់អ្នកគាំទ្រខ្មែរជីវិត ក៏ដូចជាមិនពេញចិត្តសម្រាប់អ្នកដែលគាំទ្រជីដេវីដផងដែរ ។

សូមបញ្ជាក់ថា នេះលើកទី២ហើយ ដែលខ្មែរមួយជីវិត និងជីដេវីដ មានទំនាស់ពាក្យសម្ដីឆ្លើយឆ្លងតាមបណ្ដាញសង្គមហ្វេសប៊ុក ពោលគឺកាលពីលើកទី១ ពួកគេក៏បានឆ្លើយឆ្លង ទាំងពាក្យសម្ដី និងធ្វើបទចម្រៀងដៀមដាមគ្នាដែរ តែពុំមានបញ្ចេញឈ្មោះនរណាម្នាក់ចំៗឡើយ ហើយរឿងនេះក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់អ្នកគាំទ្រជាច្រើននាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕

សហការី KBN