ក្រោយពីសពរបស់កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេបានឃើញបងប្អូនញាតិមិត្ត បានទៅទទួលសពដល់ព្រលានយន្តហោះតែម្តង តែអ្វីដែលធ្វើឲ្យគេក្តុកក្តួល អួលដើមករដោយមិនដឹងខ្លួននោះ គឺគេបានឃើញលោក ខេមរៈ សេរីមន្ត ជាបងប្រុសរបស់សព បានយំស្ទើរតែទន់ជង្គង់ទៅហើយ ពេលដែលគាត់បានឃើញមឈូសរបស់ប្អូនស្រី ដែលបានដាក់ចុះពីលើយន្តហោះ ។

សូមបញ្ជាក់ផងដែរថា សពរបស់កញ្ញា ខេមរៈ ស្រីពៅ នឹងត្រូវដង្ហែនៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃច័ន្ទនេះ នៅវត្តសំរោងអណ្តែត ហើយប្រិយមិត្តទាំងអស់អាចចូលរួមបាន ដើម្បីដង្ហែវិញ្ញាណក្ខ័ន្ធរបស់នាងជាលើកចុងក្រោយ ៕