ក្រោយពីមានទុក្ខក្រៀមក្រំមិនអាចកាត់ថ្លៃបាន ព្រោះតែការបាត់បង់ប្អូនស្រី ជាទីស្រលាញ់រួចមក លោក ខេមរៈ សេរីមន្ត បានបង្ហោះសារមួយជាសាធារណៈ នៅក្នុងបណ្តាញសង្គមហ្វេសប៊ូករបស់លោកថា “ទឹកចិត្តរបស់លោក ចំពោះប្អូនស្រីពៅ មានទំហំធំជាងបងប្អូនណាៗទាំងអស់” ។

ជាមួយគ្នានេះដែរ លោកក៏បានសុំដល់មហាជនទាំងអស់ មេត្តាចូលរួមផ្តល់កត្តិយស និងគោរពវិញ្ញាណក្ខ័ន្ធ ប្អូនស្រីលោកដោយក្តីអនុគ្រោះ ដោយសាររបស់លោក បានរៀបរាប់ថា “ខ្ញុំបាទសូមអរគុណ ដល់បងប្អូនទាំងអស់គ្នា… នៅថ្ងៃស្អែកនេះបើបងប្អូនណា មានបំណងចងចូលរួមផ្តល់ជាកិត្តិយស គោរពវិញ្ញានក្ខ័ន្ធរបស់ប្អូនស្រីខ្ញុំបាទ ខេមរៈ ស្រីពៅ បងប្អូនអាចអញ្ជើញមកគេហដ្ឋានខ្ញុំបាទផ្ទាល់បាន ដែលនៅជិតវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ។ សូមអរគុណ»។

ទោះជាយ៉ាងណា គេបានប៉ាន់ប្រមាណថា ពាក្យសម្តីដ៏គួរឲ្យអាណិតរបស់លោកប៉ុន្មានឃ្លាខាងលើនេះ នឹងធ្វើឲ្យមហាជនដែលបានស្គាល់ និងគាំទ្រាំប្អូនស្រីលោកយ៉ាងច្រើនកុះករ នឹងទៅចូលរួមគោរពវិញ្ញាណក្ខ័ន្ធរបស់កញ្ញា ខេមរៈ ស្រីពៅ ជាក់ជាមិនខាន ៕