សិល្បៈ៖ បើយោងតាមការ Live ផ្ទាល់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សីរីមន្ត មុននេះបានបង្ហាញឲ្យពីសកម្មភាពបញ្ជូនសព កញ្ញា ខេមរៈ ស្រីពៅ ពីប្រទេសឥណ្ឌា មកកាន់ប្រកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ខេមរៈ សិរីមន្តផ្ទាល់ ។ គេឃើញថា នៅក្នុងទិដ្ឋភាពបញ្ជូនសពនេះ មានភាពសោកសៅយ៉ាងខ្លាំង ដែលធ្វើឲ្យអារម្មណ៍អ្នកគាំទ្រកាន់តែក្ដុកក្ដួលថែមទៀត ។

សូមបញ្ជាក់ថា សពរបស់កញ្ញា ខេមរៈ ស្រីពៅ នឹងត្រូវយកមកធ្វើបុណ្យនៅគេហដ្ឋានរបស់លោក ខេមរៈ សិរីមន្ត រហូតដល់ថ្ងៃបុណ្យ ៧ថ្ងៃ ដូច្នេះបងប្អូនមិត្តសិល្បៈករ ក៏ដូចជាអ្នកគាំទ្រអាចទៅចូលរួមរំលែកទុក្ខបាន ៕

សហការី KBN