ខេត្ត​ត្បូងឃ្មុំ ៖ នៅ​វេលា​ម៉ោង​០៥:៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រិន បាន​រង​របួស​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រថយន្ត​បែក​កង់​រ៉េ ទៅ​បុក​ដើមឈើ​មួយ​កន្លែង នៅ​លើ​ផ្លូវ​លេខ ៧៣ ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បានអោយ​ដឹង​ថា រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ព​ណ៍​ស ស្លាក​លេខ ភ្នំពេញ 2AR-9968 បើកបរ​ដោយ​ឈ្មោះ ជួង ជី (​ហៅ​នាយ​កុយ​) អាយុ ៦៤​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជាតា​រា​កំប្លែង (​របួស​កែងដៃ​ស្តាំ​លក្ខណៈ​ស្រាល​) អ្នក​រួម​ដំណើរ​ឈ្មោះ ទេស សុជន​(​នាយ​ក្រឹ​ន​) ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​កា​កាប ខ័​ណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជាតា​រា​កំប្លែង (​គ្មាន​របួស​) ។
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ ពី​ខេត្ត​រតន​គ​រី ទៅ​ក្រុងភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ បែក​កង់​រេ​ចង្កូត បុក​ដើមឈើ​ដោយ​ខ្លួនឯង​តែ​ម្តង ។ យ៉ាងណា​ករណី​ខាងលើ​នេះ មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ ៕

សូម​រម្លឹក​ថា កាលពី​យប់​ថ្ងៃ​ទី​៧ មីនា ២០១៣ កូនប្រុស​របស់​លោក​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ទៅ​រាំ​នៅ​ក្រុង​កំពង់សោម​ជាមួយ​តារាចម្រៀង​ខេ​មរ សេរី​មន្ត និង​អ្នក​រាំ​ផ្សេង​ទៀត ៕