ថ្មីៗនេះ លោកស្រីអគ្គនាយយិកា បុរីលឹមឈៀងហាក់ សាខាគីឡូម៉ែត្រលេខ៦ និងស្វាមី បានចូលរួមពិធីមង្គលការមួយ ដែលជាពិធីមង្គលការរបស់បុគ្គលិកស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ដោយបានផ្ដល់កេត្តិយសតាំងពីដើម រហូតដល់ចប់កម្មវិធី ។

ចំពោះសកម្មភាពនេះ បានធ្វើឲ្យសាមីខ្លួនកូនកម្លោះ កូនក្រមុំ ព្រមទាំងគ្រួសារទាំងសងខាង រំភើបចិត្តយ៉ាងខ្លាំង ហើយអ្វីដែលធ្វើឲ្យមហាជនស្ញប់ស្ញែងបំផុតនោះ គឺចំណងដៃដែលលោកស្រីអគ្គនាយយិកា ចងដៃដល់គូស្វាមីភរិយាថ្មីខាងលើ មានចំនួនជាច្រើនពាន់ដុល្លារ ក្នុងនោះមានទាំងលុយសុទ្ធ ខ្សែកមាស និងចិញ្ចៀនមាស ។

យ៉ាងណាមិញ បើងាកមកមើលមតិមួយចំនួនរបស់មហាជន ទាក់ទងនឹងសកម្មភាពរបស់ លោកស្រីអគ្គនាយិការ បុរីលឹមឈៀងហាក់ខាងលើនេះ បានលើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូប បានផ្ដល់នូវភាពកក់ក្ដៅដល់បុគ្គលិក ប្រៀបដូចជាម្ដាយឪពុកយ៉ាងដូច្នេះដែរ នេះក៏ជាមោទនភាពមួយដែរបស់ក្រុមគ្រួសារម្ចាស់កម្មពិធី ៕

សហការី KBN