ថៃ៖ ថ្មីៗនេះ បក្ខពួកជនជាតិចិនមួយក្រុម បានបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ ដោយម្នាក់ៗប្រដាប់ដោយកាំបិតគ្រប់ដៃ ដែលសកម្មភាពនេះបានកើតឡើង តាមផ្លូវនៅក្នុងតំប់ឆ្នេរ ប៉ាតាយ៉ា ប្រទេសថៃ​ ។ យោងតាមសកម្មភាពដែលថតបានបានបង្ហាញឲ្យឃើញថា ជនជាតិចិនបានបើករថយន្តប្រដេញគ្នា ដូចនៅក្នុងរឿងវាយប្រហារ យ៉ាងដូច្នេះដែរ ។

បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅក្នុងករណីហិង្សានេះ មានជនជាតិចិន ២នាក់រងរបួសធ្ងន់ ហើយសមត្ថកិច្ចក៏បានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាកសឺដេស ប៊ីន និងរថយន្តតូយ៉ូ តូរីស មួយគ្រឿងទៀត ព្រមទាំងជនជាតិចិនចំនួន ២នាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ជនជាតិចិនដែលឃាត់ខ្លួនបាននោះ ព្រមទាំងរថយន្តទាំងពីរគ្រឿង ទៅប៉ុស្ដិ៍ប៉ូលិស ដើម្បីរង់ចាំចាត់ការតាមច្បាប់ ៕
សហការី KBN
ប្រភព៖ kapook