ខេត្តព្រៃវែង៖ តំបន់អភិរក្សបឹងស្នេហ៍គឺជាដីសាធារណៈដែលមានទំហំ ៨៣ហិកតាស្ថិតនៅភូមិបឹងស្នេហ៍ឃុំធាយស្រុកបាភ្នំខេត្តព្រៃវែង ជាប្រភេទដីព្រៃល្បះបឹង និងព្រៃលិចទឹកដោយមានជំនួយពីអង្កាwoman(វូមែន)ក្នុងការអភិរក្សការពារធនធានធម្មជាតិសម្រាប់ឲ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅបង្កាត់ពូជជាពិសេសគឺសត្វស្លាបតែម្ដង។

លោក ប៉ាន់ យន ប្រធានសហគមន៍អភិរក្សបឹងស្នេហ៍បានឲ្យ ដឹងថា បច្ចុប្បន្ននេះមានសត្វជាច្រើនដូចជា សត្វ កុក សំបកត្រពាំង ខ្វែក ក្អែកទឹក ត្មោញ ននៀលខ្ចង ទុង ក្រសារ ដែរមាននៅទីនេះ ។

លោកបញ្ជាក់ថា ក្រោមការអភិរក្សរបស់លោក និងមានជំនួយពីអង្កាwoman(វូមែន) ទើបធ្វើឲ្យតំបន់នេះកាន់តែរីកចម្រើនមួយកំរិតទៀត។
លោកបន្តថា ក្រុមឃ្លាំមើលអភិរក្សស្វតព្រៃបឹងស្នេហ៍មានចំនួនតែបីនាក់ តែគ្មានប្រាក់ខែនោះ ចំណែកឧបករណ៍គឺយើងខ្វះខាតច្រើន ទាំងនេះជាហេតុធ្វើឲ្យការគ្រប់គ្រងនិងការពារមិនសូវមានប្រសិទ្ធភាពល្អប៉ុន្មាននោះទេ ហើយផ្ទៃដីធំដល់ទៅ ៨៣ហិកតា ជាប្រភេទដីព្រៃលិចទឹកនិងព្រៃល្បះ រីឯមនុស្សអ្នកការពារតិច! ហើយលោកសុំអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមន្ត្រីពាក់ពន្ធ័សូមជួយឧបត្ថមដល់សហគមន៍អភិរក្សបឹងស្នេហ៍នេះផងព្រោះកំពុងជួបការកង្វះខាតប្រាក់ក្នុងការចំណាយលើកម្មករនិងសម្ភារៈ។

លោក សឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបានឲ្យ ដឹងថា តំបន់អភិរក្សបឹងស្នេហ៍មានជំនួយពីក្រៅប្រទេសគឺអង្កាWOMAN (វូមែន) ហើយក៏មានសហគមន៍អ្នកស្មគ្រ័ចិត្តនៅក្នុងមូលដ្ឋានជួយអភិរក្សផងដែរ។

លោកបញ្ជាក់ថាដីនេះជាដីសាធារណៈពីមុនមកមិនសូវមានសត្វច្រើនរស់នៅទេ! ទឹមរយៈពេលប៉ុន្មានឆ្នាំនេះបានសំបូរហ្វូងសត្វបក្សីចំរុះប្រភេទនៅទួលពាន់តាឡីនៅបឹងស្នេហ៍នេះនិងបង្កាត់ពូជព្រោះមានការអភិរក្ស ហើយការអភិរក្សនេះយើងអភិរក្សទាំងធនធានធម្មជាតិនិងសត្វគ្រប់ប្រភេទ។

ដោយឡៃក ឯកឧត្ដម ចាន់ ថា អភិបាលរងខេត្តព្រៃវែងបានអោយដឹងនៅព្រឹកថ្ងែទី១៨ ខែមករានេះថា តបន់បឹងស្នេហ៍ជាកន្លែងអភិរក្ស ដែរយើងបង្កើតទៅជា សហគមន៍អភិរក្ស ដោយមានអាជ្ញាធរសហការជំនួយពីក្រៅប្រទេសគឺអង្កាWOMAN (វូមែន)ក្នុងផ្ទៃដី៨៣ហិកតា ដែរហាមឃាត់មិនឲ្យមានការបរបាញ់សម្លាប់នោះឡើយ លោកបញ្ចាក់ថាតំបន់បឹងស្នេហ៍ ស្ថិតនៅជាប់ភូមិសាស្ត្រ ក្រុងព្រៃវែង ស្រុកបាភ្នំ ស្រុកស្វាយអន្ទរ និងស្រុកពាមរក៍ ៕