រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃអាទិត្យទី​ ២០ ​ខែមករា ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំការចាប់រង្វាន់លើកទីមួយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធី​ Anchor Fun Zone ​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​៨​យប់​-១០​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យ ពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូប ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត លោក ហ្សូណូ កញ្ញា បាន មុន្នីល័ក្ខ និង​កញ្ញា បាច់ គីមមួយ ។

កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន ​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​ សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់លើកទី១នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ដ៏អស្ចារ្យរយៈពេលបួនថ្ងៃបីយប់នៅលើនាវាកម្សាន្តដ៏ទំនើប ទៅកោះភូកេតចំនួន ១៥ រង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

នេះគឺជាដំណើរកម្សាន្តនៅលើនាវាដ៏ទំនើប ជាលើកដំបូងដែលរៀបចំឡើង ដោយស្រាបៀរអាន់ឆ័រ និងជាទីកន្លែងដែលគូស្វាមីភរិយា នឹងជិះយន្តហោះទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរ តាមនាវាទៅកាន់កោះភូកេត។ នាវានេះនឹងឈប់ចតនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរកម្សាន្តមួយថ្ងៃផងដែរ។ នេះនឹងក្លាយជាដំណើរកម្សាន្តដ៏រំភើបរីករាយយ៉ាងខ្លាំង ខណៈពេលដែលគូស្វាមីភរិយា នឹងរីករាយទស្សនាប្រទេសចំនួន3 ក្នុងដំណើរកម្សាន្តតែមួយ គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងភូកេត ប្រទេសថៃ។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់​ដ៏អស្ចារ្យ​​ទាំងនេះ​​?
សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​
ពិសាដោយការទទួលខុសត្រូវ៕ ​​