ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​គយ​ដោយ​មាន​កិច្ចសហការ​ពី​សមត្ថកិច្ច​ពាក់​ព​ន្ធ័ បាន​ចុះ​ចាប់​រថយន្ត​អត់​ពន្ធ​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ​ 2AF-2197 បើកបរ​ដោយ​ជនជាតិ​ចិន នៅ​ជិត​សាលា​វិទ្យា​លន​មិត្តភាព ចំណុច​ក្រុម​១៥ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

បច្ចុប្បន្ន​រថយន្ត​មួយ​នេះ សមត្ថកិច្ច​យក​មក​រក្សា​ទុក នៅ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​និ​តិ​វិធី ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមករា កន្លងទៅថ្មីៗនេះ លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​របស់​លើក បាន​សហការ​ចុះ​ចាប់ និង​បង្ក្រាប​ចាប់​រថយន្ត​សេរី​ទំនើប​ចង្កូត​ស្ដាំ​បន្លំ​ពន្ធ​ចំនួន​៩​គ្រឿង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដើម្បី​យក​មក​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ។

លោក ទុំ ណូ បញ្ជាក់​ថា រថយន្ត​ទំនើប​ចង្កូត​ស្តាំ​បន្លំ​ពន្ធ​ទាំងនេះ នឹង​ត្រូវ​ដកហូត​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​មិន​មានការ​ដោះស្រាយ​បង់​ជា​ប្រាក់​ពិន័យ​ឲ្យ​ម្ចាស់​នាំ​យក​ទៅ​វិញ​នោះ​ទេ ៕