ភ្នំពេញ៖ រឿង កូនពស់កេងកង ដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV និងម៉ោង 12ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV កំពុងតែបម្រើ អារម្មណ៍ទស្សនិកជនទូទាំងប្រទេសនូវទស្សនីយភាពដ៏ល្អប្លែក។

សង្កេតឃើញថារឿង កូនពស់កេងកង ត្រូវបានផ្ចិតផ្ចង់គ្រប់ជ្រុងជ្រោយ ហើយសម្រាប់សម្លេងវិញក៏ត្រូវបាន បញ្ចូលដោយអ្នកជំនាញដើម្បីឲ្យស៊ីនិងតួអង្គជាមួយផ្ទៃរឿងទាំងមូល។ តែមិនមែនគ្រប់តួសុទ្ធតែត្រូវបញ្ចូល សម្លេងជំនួសដោយអ្នកជំនាញទេ តួអង្គខ្លះក៏ត្រូវបានបញ្ចូលសម្លេងដោយខ្លួនឯងផ្ទាល់ឡើងវិញនៅក្នុងស្ទូឌីយោ ផងដែរ។

តួយ៉ាងដូចជាលោក ឈឹម សក្កដា ក៏ជាតួអង្គមួយក្នុងចំណោមតួអង្គមួយចំនួនដែលត្រូវបញ្ចូលសម្លេងឡើងវិញ ដោយខ្លួនឯង ដូច្នេះមកមើលសកម្មភាពលោកបញ្ចូលសម្លេងនៅក្នុងស្ទូឌីយោបន្តិចមើលថាតើមានអ្វីគួរឲ្យចាប់ អារម្មណ៍ខ្លះ?