ថៃ៖ នារីជនជាតិថៃម្នាក់ បានបង្ហាញអារម្មណ៍ឈឺចាប់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានតាមទាន់មិត្តប្រុសរបស់នាងយកស្រីថ្មីមកដេកជាមួយដល់បន្ទប់ ហើយនៅតែមិនខ្លាចញញើតទោះជានាងតាមទាន់នឹងភ្នែកយ៉ាងណាក៏ដោយ ។

នារីមិនបង្ហាញឈ្មោះខាងលើនេះបានបង្ហោះរូបថតមិត្តប្រុស និងស្រីថ្មីរបស់គេ ដេកជាមួយគ្នាធ្វើមិនដឹងនៅចំពោះមុខនាង ហើយក៏បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំល្អ ឬវាល្អជាងខ្ញុំ ដល់ថ្នាក់យកវាមកដេកក្នុងបន្ទប់ដូចនេះ? ប្រសិនបើខ្ញុំមិនបានឃើញនឹងភ្នែក មិនដឹងថា លោកបោកខ្ញុំដល់ពេលណាទៀតទេ វាពិតជាសាហាវខ្លាំងណាស់សម្រាប់ខ្ញុំ ប្រសិនបើអ្នកជួបរឿងដូចខ្ញុំ តែមានអារម្មណ៍យ៉ាងណា?»

សូមបញ្ជាក់ថា ចំពោះសាររបស់នារីខាងលើនេះ មានអ្នកចាប់អារម្មណ៍យ៉ាងច្រើន និងរិះគន់ធ្ងន់ៗទៅលើបុរសដែលជាមិត្តប្រុសរបស់នាង ៕
សហការី KBN
ប្រភព៖ kapook