ភីលីពីន៖ ថ្មីៗនេះ មានមហាជនជាច្រើនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំងទៅលើ ទិដ្ឋភាពមង្គលការមួយដែលមានសភាពអាប់អួរ ដោយមានភក់ជ្រាំយ៉ាងខ្លាំងនៅរោងការ មិនតែប៉ុណ្ណោះគេក៏ឃើញកូនកំលោះក្រមុំ ឈររាំនៅកណ្ដាលភក់ផងដែរ បណ្ដាលឲ្យប្រឡាក់ប្រឡូសសម្លៀកបំពាក់ស្ទើរទាំងស្រុង ។

តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ពិធីមង្គលការខាងលើនេះគឺនៅក្នុងប្រទេសភីលីពីន ដែលបានទទួលរងនូវព្យុះបោកបក់ តែទោះជាយ៉ាងណាក្ដី ក៏មិនអាចបញ្ឈប់ពិធីមង្គលការមួយនេះបានដែរ ដោយម្ចាស់កម្មពិធីនៅតែបន្ត ទោះជាលំបាកបន្តិចក៏ស៊ូរហូតឲ្យចប់ ជាក់ស្ដែងកូនកំលោះ និងកូនក្រមុំ នៅតែឈររាំលើភក់ ទោះជាមិនមាននរណាម្នាក់ ចូលមករាំសាទរពិធីមង្គលរបស់ពួកគេយ៉ាងណាក៏ដោយ ៕
សហការី KBN
ប្រភព៖ khaosod