ថៃ៖ ថ្មីៗនេះ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភម្ដាយបង្កើតខ្លួនឯង ដែលករណីនេះបានកើតឡើងនៅឃុំប៉ែប៉ោង ស្រុដយសាកេត ខេត្តឈៀងម៉ៃ ប្រទេសថៃ ។

ជនសង្ស័យមានឈ្មោះ សៃយ៉ា ទូណា អយុ ៣១ឆ្នាំ រស់នៅក្នុងស្រុកខាងលើ ចំណែកជនរងគ្រោះដែលជាម្ដាយបង្កើតពុំបានបង្ហាញឲ្យស្គាល់អត្តសញ្ញាណឡើយ ។
ប្រភពពីអ្នកភូមិបានឲ្យដឹងថា ជនសង្ស័យជាមនុស្សនិស្ស័យមិនល្អតាំងតែពីក្មេងមកម្ល៉េះ ជាក់ស្ដែងកាលពីនៅអាយុ ១៧ឆ្នាំ គេបានកាប់សម្លាប់ឪពុកចុង ហើយត្រូវបានចាប់ដាក់ពន្ធនាគារ ហើយបន្ទាប់ពីចេញមកវិញ ក៏មកវាយជាមួយអ្នកភូមិ ត្រូវបានចាប់ដាក់គុកម្ដងទៀត ទើបតែរួចខ្លួននៅចុងឆ្នាំ ២០១៨ កន្លងទៅនេះប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តថា ក្រោយចេញពីគុកជនសង្ស័យក៏បាន ចាប់រំលោភម្ដាយរបស់ខ្លួនបានសម្រេចម្ដង រួចហើយគេចខ្លួនបាត់ស្រមោល រហូតដល់កាលពីពេលថ្មីនេះ បានមកចាប់រំលោភម្ដាយបានសម្រេចម្ដងទៀត និងគេខ្លួនបាត់ទៀត ក៏ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ដើម្បីមកដាក់ទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ amarintv