ចិន៖ ថ្មីៗនេះ មានវីដេអូឃ្លីបមួយបានបង្ហាញពីសកម្មភាពរបស់ស្ត្រីជាម្ដាយជនជាតិចិនម្នាក់ បានទះកំផ្លៀងជាច្រើនដៃទៅលើកូនរបស់ខ្លួនអាយុ២ខែ ហើយមូលហេតុនោះគឺដោយសារនាង ចង់បញ្ឈឺឲ្យប្ដីវិលមករកនាងវិញ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីវីដេអូឃ្លីបខាងលើ ត្រូវបានមនុស្សជាច្រើននាក់ចែករំលែកនៅលើបណ្ដាញសង្គមចិន ប៉ូលិសក្រុងហ៊ឺយាន បានស្រាវជ្រាវរកចាប់ខ្លួនស្ត្រីជាម្ដាយ ដើម្បីមដាក់ទោស ។

នៅចំពោះមុខសមត្ថកិច្ចបានស្ត្រីសង្ស័យអាយុ ២២ឆ្នាំ បានឲ្យដឹងថា ហេតុផលដែលខ្លួនវាយកូនយ៉ាងនេះ ដើម្បីបញ្ឈឺប្ដីរបស់នាងដែលបានរត់ចោល ឲ្យត្រឡប់មកវិញ ហើយនាងក៏អះអាងថា នាងមិនធ្វើបាបកូនឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់តុលាកា ដើម្បីកាត់ទោសតាមច្បាប់ ៕

សហការី KBN
ប្រភព៖ kapook